ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាប្រកាន់យកទំនាក់ទំនងអន្តរជាតិដោយមិនប្រកាន់របបនយោបាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1456
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាប្រកាន់យកទំនាក់ទំនងអន្តរជាតិដោយមិនប្រកាន់របបនយោបាយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាប្រកាន់យកទំនាក់ទំនងអន្តរជាតិដោយមិនប្រកាន់របបនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់សារជាថ្មីថា កម្ពុជាត្រូវការមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់មិនមែនតែជាមួយចិននោះឡើយ ហើយកម្ពុជាប្រកាន់យកទំនាក់ទំនងអន្តរជាតិដោយមិនប្រកាន់របបនយោបាយ។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំនាក់ទំនងការទូតជាមួយជាង១៧០ប្រទេស កម្ពុជាគឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិន ហើយក៏ជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសជប៉ុនផងដែរ។ លោកបន្តថា មានអ្នកវិភាគខ្លះទៅជ្រុល ថាកម្ពុជារកស៊ីតែជាមួយចិន ប៉ុន្តែសូម្បីតែសហរដ្ឋអាមេរិកក៏ធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ៕

អត្ថបទទាក់ទង