ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរណែនាំបន្ថែមស្តីពីការបន្តវិធានការទប់ទល់នឹងគ្រោះទឹកជំនន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 329
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរណែនាំបន្ថែមស្តីពីការបន្តវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរណែនាំបន្ថែមស្តីពីការបន្តវិធានការទប់ទល់នឹងគ្រោះទឹកជំនន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំបន្ថែមស្តីពីការបន្តវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដីទាំងអស់ បន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងដាក់ចេញវិធានការចាំបាច់នានា ដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងសារាចរនេះ ក៏បានបញ្ជាក់ផងដែរថា យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩តទៅ នឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើតឡើង ដែលវានឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ជំរុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ២០១៩ នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ

សូមអានសារាចរណែនាំ ខាងក្រោម៖