ខ្មែរប៉ុស្ដិ៍ Close

ការប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ការប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ ការប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុននេះបន្តិចបានលើកឡើងថា «នៅថ្ងៃទី៧ ខាងមុខ នឹងមានការប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង» លោកនាយករដ្ឋមន្ត្រី បានបន្តថា នឹងមានការផ្សាយបន្តផ្ទាល់ នៅពេលដែលលោកធ្វើសេចក្តីថ្លែងការណ៍នយោបាយ ជាមួយនឹងគណៈរដ្ឋមន្ត្រីជាលើកដំបូង ប៉ុន្តែបន្ទាប់មក គឺត្រូវប្រជុំបិទទ្វារដោយមិនមានការផ្សាយផ្ទាល់ទេ ពីព្រោះពេលនោះត្រូវរៀបចំបែងចែកភារកិច្ច ជូនចំពោះឧបនាយករដ្ឋមន្ត្រី ជូនចំពោះទេសរដ្ឋមន្ត្រីនានា និងកិច្ចការមួយចំនួនទៀត នឹងត្រូវពិភាក្សាផ្ទៃក្នុង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបប្រមាណជាង ១៥,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

សូមជម្រាបផងដែរថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ចេញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ រដ្ឋសភានីតិកាលទី៦ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងនៅថ្ងៃបន្ទាប់គឺថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភានឹងធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភា អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង