ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមពេលនេះ គ្មានអ្នកដំណើរតាម Westerdam ណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មីនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមពេលនេះ គ្មានអ្នកដំណើរតាម Westerdam ណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មីនោះទេ ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមពេលនេះ គ្មានអ្នកដំណើរតាម Westerdam ណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មីនោះទេ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត ដោយអះអាងថា គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខ្លួនបានធ្វើតេស្តសុខភាពលើអ្នកដំណើរតាមនាវា Westerdam ចំនួន ១២៨៦នាក់ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយលទ្ធផលបង្ហាញថា ពួកគេមិនមានមេរោគកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

អត្ថបទទាក់ទង