ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៦២នាក់ទៀត ខណៈអ្នកជំងឺ២២នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៦២នាក់ទៀត ខណៈអ្នកជំងឺ២២នាក់ជាសះស្បើយ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៦២នាក់ទៀត ខណៈអ្នកជំងឺ២២នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦២នាក់ថែមទៀត ខណៈអ្នកជំងឺ២២នាក់បានជាសះស្បើយ។

ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងទាំង៦២នាក់នោះ មាន៦០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានជនជាតិខ្មែរ ចិន និងវៀតណាម ដែលរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តកណ្ដាល, ខេត្តកោះកុង និងខេត្តព្រៃវែង។ អ្នកឆ្លងចំនួន ២នាក់ទៀត ជាអ្នកដំណើរជនជាតិឥណ្ឌូណេស៊ី ចូលមកកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ចំណែកអ្នកជាសះស្បើយទាំង២២នាក់ ក្នុងនោះមាន២១នាក់ជាអ្នកឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងម្នាក់ជាអ្នកដំណើរចូលមកកម្ពុជា ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់ និងអ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល៕

អត្ថបទទាក់ទង