ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃ រៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២០» រយៈពេល៩ថ្ងៃនៅផ្សារម៉ាក្រូ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 152
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃ រៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២០» រយៈពេល៩ថ្ងៃនៅផ្សារម៉ាក្រូ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃ រៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២០» រយៈពេល៩ថ្ងៃនៅផ្សារម៉ាក្រូ

ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២០ -THAI FOOD & BEVERAGE FESTIVAL 2020» ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ នៅផ្សារម៉ាក្រូ សែនសុខ រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះបានជ្រើសរើសទិញទំនិញម្ហូបអាហារ និងភេសជ្ជៈថៃ ជាច្រើនប្រភេទ ដោយមានការបញ្ចុះតម្លៃយ៉ាងពិសេស ព្រមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចទស្សនាការចម្អិន និងភ្លក្សម្ហូបថៃពីភោជនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញាបញ្ជាក់ពីគុណភាពមុខម្ហូបថៃ Thai Select។

កម្មវិធីពិសេស! នៅពេលប្រជាពលរដ្ឋ ទិញទំនិញអស់ទឹកប្រាក់ចំនួន១០ដុល្លារ នឹងទទួលបានឆ្នោតផ្សងសំណាងចំនួន១សន្លឹក ដែលនឹងមានការចាប់ឆ្នោតផ្សងសំណាង ជារៀងរាល់ថ្ងៃនៅវេលាម៉ោង៦ល្ងាច។ ប្រសិនពុំបានទទួលរង្វាន់ប្រចាំថ្ងៃនោះទេ សូមរង់ចាំផ្ទៀងសន្លឹកឆ្នោត ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងរង្វាន់ធំ នៅថ្ងៃចុងក្រោយនៃកម្មវិធី គឺថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧យប់៕

ព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://www.facebook.com/Thai-Trade-Center-Phnom-Penh-764600220345617/

អត្ថបទទាក់ទង