ខ្មែរប៉ុស្ដិ៍ Close

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចាប់ផ្តើមថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ មុខរបរ 54

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានមោទនភាពសូមប្រកាសការចាប់ផ្តើមថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច (MBA) នៅថ្ងៃច័ន្ទទី ១៣ ខែមករា ឆ្នាំ២០២០ នេះ។

ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចដែលមិនធ្លាប់មានពីមុនមកនៅ AUPP បានកំណត់នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់និស្សិតកម្ពុជា។ និស្សិតដែលចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេសជាពិសេសនៅសហរដ្ឋអាមេរិក នឹងមិនចាំបាច់ចំណាយប្រាក់កាសច្រើន ឬ ឃ្លាតឆ្ងាយពីក្រុមគ្រួសារឡើយព្រោះពួកគេអាចសិក្សានៅក្នុងប្រទេសកម្ពុជាតែម្តង។

ថ្នាក់អនុបណ្ឌិតនៅ AUPP មានគោលដៅរៀបចំនិស្សិតដែលបញ្ចប់ការសិក្សាឱ្យទទួលបានភាពជោគជ័យក្នុងវិស័យជំនួញទាំងក្នុង និងក្រៅប្រទេសទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។ ជាមួយនឹងកម្មវិធីសិក្សាស្តង់ដារអាមេរិក និងបង្រៀនដោយសាស្រ្តាចារ្យជនជាតិអាមេរិកាំង និងប្រទេសលោកខាងលិចដែលមានបទពិសោធយូរឆ្នាំ និស្សិតនឹងអភិវឌ្ឍចំណេះដឹង និងសមត្ថភាពទៅលើយុទ្ធសាស្រ្តគ្រប់គ្រងធុរកិច្ច ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។

កម្មវិធីសិក្សាត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដើម្បីឲ្យនិស្សិតអភិវឌ្ឍចំណេះដឹង និងការពិចារណាប្រកបដោយគំនិតច្នៃប្រឌិត។ និស្សិតអាចផ្ដោតទៅលើជំនាញហិរញ្ញវត្ថុ ជំនួញអន្តរជាតិ និងទីផ្សារ។

និស្សិតត្រូវការពេលតែមួយឆ្នាំកន្លះប៉ុណ្ណោះដើម្បីបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ។ និស្សិតរៀនមួយសប្តាហ៍បីថ្ងៃគឺ ច័ន្ទ ពុធ សុក្រ ពីម៉ោង ៥៖៣០ ដល់ ៨៖៣០ ល្ងាច។

និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនឹងទទួលបានសញ្ញាប័ត្រពី AUPP ដែលទទួលស្គាល់ទូទាំងសាកលលោក។ ពួកគេនឹងបង្កើនចំណេះដឹង និង ចំណេះធ្វើក្នុងការចូលរួមចំណែកដល់
ស្ថាប័នការងារ និង ការអភិវឌ្ឍប្រទេសជាតិរបស់ពួកគេ។

លោក Kenneth Dunn សាកលវិទ្យាធិការ AUPP បានមានប្រសាសន៍ថា «ចក្ខុវិស័យរបស់សាកលវិទ្យាល័យគឺដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់និស្សិតក្នុងគោលដៅជំរុញពួកគេឲ្យក្លាយជាមនុស្សមានធនធានដ៏មានថាមភាពដើម្បីជាប្រយោជន៍របស់ប្រទេស។»

AUPP ត្រូវបានគេទទួលស្គាល់ថាបានផ្តល់លារអប់រំដែលមានគុណភាពជូននិស្សិតកម្ពុជា។ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពី AUPP កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនធំៗ និង ល្បីៗទាំងក្នុង និងក្រៅស្រុក ដោយទទួលបានប្រាក់ចំណូលខ្ពស់។ និស្សិតខ្លះកំពុងបន្តថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅអូស្រ្តាលី អឺរ៉ុប និងសហរដ្ឋអាមេរិក។

អត្ថបទទាក់ទង