ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបងប្អូនចិនទាំងអស់មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបងប្អូនចិនទាំងអស់មកវិនិយោគនៅកម្ពុជាបន្ថែមទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបងប្អូនចិនទាំងអស់មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងការស្វាគមន៍ចំពោះបងប្អូនចិន ដែលមានច្រើនប្រភេទមានទាំងបងប្អូនចិនតៃវ៉ាន់ ចិនតៃប៉ិ និងចិនដ៏ទៃទៀតដែលបានមកវិនិយោគនៅកម្ពុជា។ ប៉ុន្តែលោក គឺគាំទ្រគោលនយោបាយចិនតែមួយ។ លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីជាមួយបងប្អូនមកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍ឱ្យបងប្អូនចិនទាំងអស់ដឹងថា គោលនយោបាយការបរទេសរបស់កម្ពុជាគឺបានអនុវត្តជាមួយចិនតាំងពីជំនាន់សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ មកម្ល៉េះ រហូតដល់ព្រះមហាក្សត្របច្ចុប្បន្ន និងក្នុងនាម លោកដែលជានាយករដ្ឋមន្រ្តី គឺគាំទ្រគោលនយោបាយចិនតែមួយជានិច្ច ដែលគោរពអធិបតេយ្យភាពរបស់ប្រទេសចិនហើយពេលនេះទំនាក់ទំនងចិន-កម្ពុជា បានក្លាយទៅជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាសស្ត្រគ្រប់ជ្រុងជ្រោយទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសង្ឃឹមថានឹងទទួលបានផ្លែផ្កានៃទំនាក់ទំនងជាបន្តបន្ទាប់ទៀត ជាពិសេសការទាក់ទាញវិនិយោគិនពីចិនកាន់តែច្រើនទៀត និងការទទបានភ្ញៀវទេសចរពីចិនមកលេងប្រទេសកម្ពុជាកាន់តែច្រើនឡើងនាពេលខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង