ខ្មែរប៉ុស្ដិ៍ Close

ផ្សារ AEON របស់ជប៉ុនប្តូរអ្នកដឹកនាំបន្ទាប់ពីបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនក្នុងឆ្នាំ២០១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ មុខរបរ 95
ផ្សារ AEON របស់ជប៉ុនប្តូរអ្នកដឹកនាំបន្ទាប់ពីបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនក្នុងឆ្នាំ២០១៩ ផ្សារ AEON របស់ជប៉ុនប្តូរអ្នកដឹកនាំបន្ទាប់ពីបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនក្នុងឆ្នាំ២០១៩

ក្រុមហ៊ុន AEON របស់ជប៉ុនដែលដំណើរការសាខារបស់ខ្លួនចំនួនពីរនៅទីក្រុងភ្នំពេញ បានប្រកាសពីការប្ដូរអ្នកដឹកនាំរបស់ខ្លួនបន្ទាប់ពីក្រុមហ៊ុនមួយនេះបញ្ចេញនូវរបាយការណ៍ដែលបង្ហាញពីការធ្លាក់ចុះចំណូលយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០១៩។

ក្រុមហ៊ុនជប៉ុនមួយនេះបានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានតែងតាំងលោកអនុប្រធាន Akio Yoshida មកជាប្រធានវិញ បន្ទាប់ពីបានចេញផ្សាយនូវតួរលេខដែលបង្ហាញថាក្រុមហ៊ុនបានខាតបង់ប្រាក់ចំនួន ៥៨លានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០១៩។ យោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុដែលចេញដោយក្រុមហ៊ុននេះ គេឃើញថាប្រាក់ចំណូលមានការប្រែប្រួលហួសពីការស្មានបើធៀបទៅនឹងឆ្នាំ២០១៨ ដែលពេលនោះក្រុមហ៊ុនអាចចំណេញបាន ៥.៥លានដុល្លារ។

អាជីវកម្មក្រៅប្រទេសរបស់ AEON បានទទួលជោគជ័យយ៉ាងខ្លាំង ឧទាហរណ៍ដូចជាសាខា២របស់ខ្លួននៅភ្នំពេញ។ ប៉ុន្តែ ចំពោះផ្សារនានា និងផ្សារទំនើបក្នុងស្រុករបស់កម្ពុជា កំពុងទទួលរងបញ្ហា ដោយសារតែការប្រកួតប្រជែងតាមប្រព័ន្ធអនឡាញ និងការប្រកួតប្រជែងរវាងផ្សារលក់ទំនិញដូចជា AEON។

ផ្សារទំនើប AEON នៅអាស៊ានទទួលបានប្រាក់ចំណេញខ្ពស់ ហើយជាផ្នែកដ៏សំខាន់មួយនៃការរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ ប្រាក់ចំណូលពីប្រតិបត្តិការអាជីវកម្មនៅអាស៊ានកើនឡើងជាង ១៥៥% ក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

AEON គ្រោងនឹងបើកផ្សារទី៣របស់ខ្លួននៅកម្ពុជា នៅឆ្នាំ ២០២៣ ដែលជាផ្សារទំនើបធំបំផុតមួយរបស់ខ្លួនដែលគ្របដណ្ដប់លើផ្ទៃដី ១៧៤.០០០ ម៉ែត្រការ៉េ។

នៅក្នុងប្រទេសវៀតណាម AEON បានវិនិយោគទៅលើការពង្រីក និងការធ្វើទំនើបកម្មផ្សារដែលមានស្រាប់របស់ខ្លួនអោយស្របទៅនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានៃប្រទេសមួយនេះ។

តាមរបាយការណ៍របស់ AEON នៅក្នុងខែវិច្ឆិកា នៅប្រទេសវៀតណាម ក្រុមហ៊ុនបានប្រារព្ធពិធីបើកជាថ្មីនូវ AEON MALL Binh Tan នៅទីក្រុង Ho Chi Minh ដែលជាផ្សារទំនើបទី៤របស់ខ្លួន នៅក្នុងប្រទេសនេះ។ របាយការណ៍បានបន្ថែមថានេះគឺជាផ្នែកមួយនៃការធ្វើទំនើបកម្មដ៏ធំចាប់តាំងពីការបើកលើកដំបូងរបស់ខ្លួននៅខែកក្កដាឆ្នាំ២០១៦៕

អត្ថបទទាក់ទង