ខ្មែរប៉ុស្ដិ៍ Close

ផ្សារទំនើបធំជាងគេនៅភ្នំពេញ Aeon 2 ត្រៀមដាក់ដំណើរការនៅសប្តាហ៍ក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1554
ផ្សារទំនើបធំជាងគេនៅភ្នំពេញ Aeon 2 ត្រៀមដាក់ដំណើរការនៅសប្តាហ៍ក្រោយផ្សារទំនើបធំជាងគេនៅភ្នំពេញ Aeon 2 ត្រៀមដាក់ដំណើរការនៅសប្តាហ៍ក្រោយ

ផ្សារទំនើប Aeon 2 ដែលសាងសង់ឡើងនៅលើទឹកដីខណ្ឌសែនសុខ ហើយក៏ជាផ្សារទំនើបធំជាងគេបង្អស់នៅរាជធានីភ្នំពេញ ត្រៀមដាក់ដំណើរការនៅសប្តាហ៍ក្រោយនេះហើយ។ យើងសង្កេតឃើញថាប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្សារទំនើរ Aeon 2 បានបើកភ្លើងសាកល្បង បង្អួតសម្រស់នាពេលរាត្រី ហើយការបើកដំណើរជាផ្លូវការនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹកតទៅ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប Aeon 2 មានទំហំធំជាងផ្សារទំនើប Aeon 1 ដល់ទៅ 2ដង ហើយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៦ ដែលជាការវិនិយោគដោយក្រុមហ៊ុនជប៉ុន។ ក្រោយការអភិវឌ្ឍន៏ដ៏ធំសម្បើមនេះ ធ្វើអោយវិស័យអចលទ្រព្យនៅតំបន់នេះមានការកើនឡើងយ៉ាងខ្លាំង ហើយតំលៃដី និងផ្ទះនៅតំបន់នេះក៏កាន់តែមានតំលៃខ្ពស់ផងដែរ៕

 

 

អត្ថបទទាក់ទង