ខ្មែរប៉ុស្ដិ៍ Close

ក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩កំពុងតែរាតត្បាត ផ្សារ AEON មិនត្រឹមតែមិនឡើងថ្លៃទំនិញនោះទេ តែថែមទាំងលក់បញ្ចុះតម្លៃទៀតផង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ នគរគំនិត 59
ក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩កំពុងតែរាតត្បាត ផ្សារ AEON មិនត្រឹមតែមិនឡើងថ្លៃទំនិញនោះទេ តែថែមទាំងលក់បញ្ចុះតម្លៃទៀតផង ក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩កំពុងតែរាតត្បាត ផ្សារ AEON មិនត្រឹមតែមិនឡើងថ្លៃទំនិញនោះទេ តែថែមទាំងលក់បញ្ចុះតម្លៃទៀតផង

ស្របពេលដែលជម្ងឺ​ Covid-19 កំពុងតែផ្ទុះ ផ្សារទំនើប AEON បានក្លាយទៅជាផ្សារលក់រាយដ៏ធំមួយនៅភ្នំពេញដែលមានមនុស្សម្នាជាច្រើនបាននាំគ្នាសម្រុកទៅទិញទាំងយប់ទាំងថ្ងៃ។

យុទ្ធសាស្រ្តមួយដែលផ្សារនេះអាចធ្វើអោយភ្ញៀវពេញចិត្តស្តូកតែម្តងនោះគឺ «មិនឡើងថ្លៃទេ ហើយបញ្ចុះតម្លៃថែមទៀត» ដោយរក្សាអោយបាននូវការផ្គត់ផ្គង់ឥតដាច់ និងតម្លៃឥតកែប្រែ ដែលនេះគឺជាគន្លឹះមួយ ដែលធ្វើអោយភ្ញៀវជិតឆ្ងាយភាគច្រើនសម្លឹងឃើញផ្សារទំនើប AEON ថាជាកន្លែងមួយដែលអាចទុកចិត្តបាន ទាំងទំនិញផ្គត់ផ្គង់ និងតម្លៃ។

យោងតាមទំព័រជាផ្លូវការរបស់ផ្សារទំនើប AEON បានសរសេរអោយដូច្នេះថា «មិនឡើងថ្លៃទេ ហើយបញ្ចុះតម្លៃថែមទៀតពី AEON​ ទៅលើទំនិញបរិភោគ និងទំនិញប្រើប្រាស់ ជាច្រើនប្រភេទ កម្មវិធីពិសេសនេះចាប់ពី ថ្ងៃទី ១៦ មីនា ដល់ ១៩ មេសា​​​ ឆ្នាំ២០២០ តែប៉ុណ្ណោះ»

គួររំលឹកដែរថា ចំណុចនេះហើយដែលធ្វើអោយផ្សារទំនើប AEON កាន់តែមានឈ្មោះល្បីល្បាញកាន់តែខ្លាំង និងជាកន្លែងលក់រាយមួយដែលធ្វើអោយភ្ញៀវកាន់តែសម្រុកទិញកាន់តែខ្លាំង ហើយជាពិសេសក្នុងកាលៈទេសៈដែលវីរុសកូវីដ-១៩កាន់តែផ្ទុះ ក៏ផ្សារទំនើបមួយនេះនៅតែរក្សាតម្លៃទំនិញគ្រប់មុខមិនអោយឡើងថ្លៃនោះដែរ។ Business Cambodia

អត្ថបទទាក់ទង