ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ តំបន់នេះសម័យសង្រ្គាមជាទីកន្លែងនេះមានការផ្លោងដោយគ្រាប់បែក ប៉ុន្តែពេលនេះ បានក្លាយទៅជាទីកន្លែងដែលផ្លោងដោយទំនិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ តំបន់នេះសម័យសង្រ្គាមជាទីកន្លែងនេះមានការផ្លោងដោយគ្រាប់បែក ប៉ុន្តែពេលនេះ បានក្លាយទៅជាទីកន្លែងដែលផ្លោងដោយទំនិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ តំបន់នេះសម័យសង្រ្គាមជាទីកន្លែងនេះមានការផ្លោងដោយគ្រាប់បែក ប៉ុន្តែពេលនេះ បានក្លាយទៅជាទីកន្លែងដែលផ្លោងដោយទំនិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កាលពីសម័យសង្រ្គាម ទីកន្លែងនេះមានការផ្លោងដោយគ្រាប់បែកគ្រាប់ផ្លោង ប៉ុន្តែពេលនេះ ទីកន្លែងសមរភូមិនេះបានក្លាយទៅជាទីកន្លែងដែលផ្លោងដោយទំនិញ ដែលបង្ហាញពីការរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្ម។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម(ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពិធីសម្ពោធផ្សារនេះក៏មានការអញ្ជើញចូលរួមពី លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលធានាក្នុងការបំផ្លាញចោលនូវគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីជាផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរក្នុងការធ្វើជំនួញនិងពាណិជ្ជកម្មជាមួយគ្នាដោយពុំមានការភ័យខ្លាច៕

អត្ថបទទាក់ទង