ខ្មែរប៉ុស្ដិ៍ Close

    វិនិយោគិន​ជប៉ុន​ ស្វែងរកឱកាសមកបណ្តាក់ទុន​វិនិយោគលើវិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1144
    វិនិយោគិន​ជប៉ុន​ ស្វែងរកឱកាសមកបណ្តាក់ទុន​វិនិយោគលើវិស័យ​ទេសចរណ៍​នៅ​កម្ពុជា​វិនិយោគិន​ជប៉ុន​ ស្វែងរកឱកាសមកបណ្តាក់ទុន​វិនិយោគលើវិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

    វិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មកស្វែងរកឱកា​សវិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក្នុងនោះពួកគេក៏កំពុងបំពេញទស្សនកិច្ច និងសម្លឹងមើលស​ក្ដា​នុពលមួយចំនួនលើវិស័យទេសចរណ៍នៅខេត្តកែប និងបានជួបពិភាក្សាជាមួយលោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យទេស​ចរណ៍ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។​ ជំនួបពិភាក្សានេះធ្វើនាព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែប។

    នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានខិតខំប្រាប់ក្រុមវិនិយោគិនជប៉ុននេះ អំពីសក្ដានុពលលើវិស័យទេស ចរណ៍នៅខេត្តកែប ពិសេសគឺឆ្នេរអង្កោល និងកោះទន្សា យ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរនេះជាឆ្នេរធម្មជាតិ តែមិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។ លោក បានលើកឡើងថា ប្រសិន បើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេស ចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់ទេសចរណ៍សម្រាកលំហែរកម្រិតខ្ពស់ ហើយខេត្តកែបបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។

    លោករដ្ឋមន្ត្រី បានប្រាប់បន្តថា បច្ចុប្បន្ន ក្រសួងទេស ចរណ៍កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេស ចរណ៍នៅខេត្តកែប ហើយកំពុងត្រូវការអ្នកជំនាញបន្ថែមទៀតផងដែរ ដើម្បីសម្រេចកិច្ចការងារនេះ សំដៅអភិវឌ្ឍ ន៍វិស័យទេសចរណ៍នៅខេត្តនេះកាន់តែមានភាពរីកចម្រើ នខ្លាំងឡើង ខណៈឆ្នេរសមុទ្រកម្ពុជាក៏បានជាប់ជាឆ្នេរស្អាតជាងគេបំផុតលើពិភពពលោក របស់ក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក។ លោក បានថា បច្ចុប្ប​ន្ន ផ្សារក្ដាមនៅខេត្តកែបក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទេសចរណ៍ ដែលមានអនាម័យ បរិ ស្ថាន សណ្ដាប់ធ្នាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់ធនា គារអភិវឌ្ឍន៍អាស៊ី (ADB)។

    ក្រៅពីនេះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំពីឱកាសវិនិយោគលើវិស័យទេសចរណ៍នៅតំបន់ផ្សេងទៀត ដូច​ជាតំបន់កសិទេសចរណ៍កូនសត្វ ខេត្តកំពត ដែលមានចម្ការម្រេច ចម្ការផ្សេងទៀត ហើយក៏ស្ថិតនៅមិនឆ្ងាយពីខេត្តកែបប៉ុន្មានដែរ។ តំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដែលកំពុងរង់ចាំអ្នកវិនិយោគទៅធ្វើការវិនិយោគអភិវឌ្ឍន៍ឱ្យកាន់តែមានសក្ដានុពលទាក់ទាញ។
    ក្រុមអ្នកវិនិយោគជប៉ុនខាងលើនេះ ក៏មានការចាប់អារម្ម​ណ៍លើរមណីយដ្ឋានធម្មជាតិទេទឹកពុះផងដែរ ដោយបង្ហើបឱ្យដឹងថា តំបន់នោះនៅមានលទ្ធភាពជំរុញឱ្យមាន​ការរីកចម្រើនលើសពីពេលបច្ចុប្បន្ន ហើយក្រុមនេះនឹងពិចារណាលើចំណុចនេះ។

    ក្រុមវិនិយោគិនជប៉ុនក៏មានការពេញចិត្តយ៉ាងខ្លាំង ចំពោះសម្រស់ផ្កាថ្មនៅសមុទ្រកម្ពុជាផងដែរ ពិសេសខេត្តព្រះសីហនុ ខេត្តកែបជាដើម។

    លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនៅតំបន់ទេសចរណ៍ទាំង៣ខាងលើនេះ ជប៉ុនប្រាកដជាអាចធ្វើទៅបាន ព្រោះអ្នកវិនិយោគិនជប៉ុនមានជំនាញលើការអភិវឌ្ឍវិស័យទេសចរណ៍ប្រភេទនោះស្រា​ប់​៕

    អត្ថបទទាក់ទង