ខ្មែរប៉ុស្ដិ៍ Close

លោក កឹម សុខា៖ ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិ ខណៈជំហរនេះផ្ទុយទាំងស្រុងពីគំនិតរបស់ សម រង្ស៉ី ដែលចូលចិត្តបង្កភាពវឹកវរដល់សង្គមខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
លោក កឹម សុខា៖ ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិ ខណៈជំហរនេះផ្ទុយទាំងស្រុងពីគំនិតរបស់ សម រង្ស៉ី ដែលចូលចិត្តបង្កភាពវឹកវរដល់សង្គមខ្មែរ លោក កឹម សុខា៖ ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិ ខណៈជំហរនេះផ្ទុយទាំងស្រុងពីគំនិតរបស់ សម រង្ស៉ី ដែលចូលចិត្តបង្កភាពវឹកវរដល់សង្គមខ្មែរ

លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា លោកនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិ ហើយមិនដែលនឹកចង់ ឬពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ។ នេះបើតាមលោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា បង្ហោះនៅលើ Facebook នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក មុត ចន្ថា បានសរសេរថា លោកប្រធាន កឹម សុខា «ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិរបស់ខ្ញុំ ដែលខ្លួនខ្ញុំរស់នៅក្រោមដំបូល ដែរនោះទេ។ ខ្ញុំមិនដែលនឹកចង់ ឬពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ ព្រោះខ្ញុំបានជ្រើសរើសយកប្រទេសរបស់ខ្ញុំជាដំបូលតែមួយ ដែលខ្ញុំត្រូវរស់នៅ និងជាមូលដ្ឋាននៃជីវភាពនយោបាយរបស់ខ្ញុំ»។

ជំហររបស់លោក កឹម សុខា ហាក់ផ្ទុយទាំងស្រុងនឹងសកម្មភាព និងផែនការរបស់លោក សម រង្ស៉ី ដែលតែបង្កភាពវឹកវរនៅក្នុងសង្គមខ្មែរ ដូចជាការប្រកាសធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាដើម។ កន្លងទៅទោះបីជាការបង្ហាញជំហររបស់ លោក កឹម សុខា ផ្ទុយពីខ្លួនយ៉ាងណាក្តី ប៉ុន្តែលោក សម រង្ស៉ី និងបក្ខពួក នៅតែនិយាយនិងខិតខំផ្សព្វផ្សាយថា លោក និងលោក កឹម សុខា ជាមនុស្សតែម្តង។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកែសម្រួលលក្ខខណ្ឌដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាថ្មីឡើងវិញ ដោយបន្ធូរបន្ថយនៅត្រឹមបីចំណុច ក្នុងនោះមានដូចជា៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

អត្ថបទទាក់ទង