ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងថា តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងចេញនៅក្នុងឆ្នាំ២០២០ ខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងថា តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងចេញនៅក្នុងឆ្នាំ២០២០ ខាងមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងថា តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងចេញនៅក្នុងឆ្នាំ២០២០ ខាងមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រកាសឲ្យដឹងថា តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងចេញនៅក្នុងឆ្នាំ២០២០ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកមិញនេះ។​

ជាមួយគ្នានេះ លោកមិនទាន់បញ្ជាក់នូវកាលបរិច្ឆេទពិតប្រាកដនៃតំណក់ប្រេងដំបូងនោះទេ ហើយលោកនឹងប្រកាសនៅពេលក្រោយទៀត បន្ទាប់ពីធ្វើការជាមួយក្រុមហ៊ុន ដែលកំពុងតែកសាងយ៉ាងមមាញឹកសម្រាប់ការបូមប្រេងដំបូងរបស់យើង។

លើសពីនេះទៀត លោកបានឲ្យដឹងទៀតថា «យើងមិនទាន់ប្រើប្រាស់ធនធានធម្មជាតិរបស់យើងទេ ជាប្រេង ជាឧស្ម័ន ជាធ្យូងថ្ម ឥឡូវធ្យូងថ្ម យើងរកឃើញ។ យើងធ្វើអគ្គិសនី នៅកន្លែងនោះតែម្តង ដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យធ្វើ ផលិតអគ្គិសនី នៅកន្លែងនោះតែម្តង»។

ក្នុងនោះដែរ លោកក៏បានលើកឡើងអំពីរ៉ែមាស ដែលលោកបានសម្រេចថា នឹងធ្វើអាជីវកម្ម ក្នុងខ្នាតមួយដែលមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី។ ប៉ុន្តែអ្វីដែលលោករំពឹងធំជាងគេ​គឺ រំពឹងទៅលើប្រេង ដែលអាចនឹងមាននៅពេលខាងមុខ៕

អត្ថបទទាក់ទង