ខ្មែរប៉ុស្ដិ៍ Close

ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, ប្រធាន ADB បញ្ជាក់ពីការជួយកម្ពុជាដោះស្រាយបញ្ហាអាកាសធាតុ និងអភិវឌ្ឍថាមពលបៃតង

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកសារ 187
ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, ប្រធាន ADB បញ្ជាក់ពីការជួយកម្ពុជាដោះស្រាយបញ្ហាអាកាសធាតុ និងអភិវឌ្ឍថាមពលបៃតង ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, ប្រធាន ADB បញ្ជាក់ពីការជួយកម្ពុជាដោះស្រាយបញ្ហាអាកាសធាតុ និងអភិវឌ្ឍថាមពលបៃតង

ក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍថាមពលបៃតង។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូលទាំងពីរបានឱ្យដឹងថា ក្រៅពីកិច្ចពិភាក្សាលើប្រធានបទជាច្រើន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធាន ADB ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាធាតុផងដែរ។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា «ក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានាស្ដីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង»។

គួរជម្រាបថា ការចូលជួបពិភាក្សានេះគឺធ្វើឡើងនៅអំលុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនេះ៕

Fresh News

អត្ថបទទាក់ទង