ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវជាតិ-អន្តរជាតិ ជិត ២ ម៉ឺននាក់ទៅក​ម្សាន្តនៅខេត្តរតនគិរី ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
ភ្ញៀវជាតិ-អន្តរជាតិ ជិត ២ ម៉ឺននាក់ទៅក​ម្សាន្តនៅខេត្តរតនគិរី ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវជាតិ-អន្តរជាតិ ជិត ២ ម៉ឺននាក់ទៅក​ម្សាន្តនៅខេត្តរតនគិរី ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានបញ្ជាក់ប្រាប់ឲ្យដឹងថា រយៈ ពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានភ្ញៀវជាតិ-អន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរីមាន ១៩,៥៤២នាក់។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា មានកត្តា៥យ៉ាង ដែលធ្វើឲ្យលំហូរភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកកម្សាន្តក្នុងខេត្តរតនគិរី នាឱកាសបុណ្យធំៗ៖

ទី១) កត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាព និងសុវត្ថិ ភាពទេ ប្រាកដណាស់ថា នឹងមិនមានប្រជាពលរដ្ឋណាម្នាក់ចង់ដើរលេងកម្សាន្តនោះទេ។
ទី២) កត្តាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បានតភ្ជាប់មកខេត្តរនគិរី មានភាពងាយស្រួល។
ទី៣) កត្តាសេដ្ឋកិច្ច បើប្រជាពលរដ្ឋគាត់គ្មានលុយទេ គឺគាត់មិនអាចដើរលេងបានទេ។
ទី៤) កត្តាពេលវេលា បើគ្មានពេលវេលាឈប់សំរាករយៈ ពេលវែង ឬរយៈពេលខ្លីណាមួយនោះទេ ក៏ពួកគាត់មិនដើរលេងនោះដែរ
ទី៥) កត្តាសក្តានុពលទេសចរណ៍ ខេត្តរតនគិរី មានតំបន់រមណីយដ្ឋានអេកូទេសចរណ៍ ចំនួន១៤កន្លែង ជាពិសេ សរមណីយដ្ឋានបឹងយក្សឡោម, ដែលជារមណីយដ្ឋានមួយ មានការទាក់ទាញបំផុតសំរាប់ភ្ញៀវជាតិ-អន្តរជាតិ។

លោក បន្តថា កត្តាទាំង៥នេះ បានធ្វើឲ្យវិស័យទេសចរ​ណ៍ ក្នុងខេត្តរតនគិរី មានរីកចំរើនគួរឲ្យមោទនាភាពរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក្នុងខេត្ត តាម​រយៈកំណើនភ្ញៀវទេសចរ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងរយៈពេល៣ថ្ងៃ នៃការឈប់សំរាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩នេះ តាមរមណីយដ្ឋាននានាមានភ្ញៀវទេសចរ មកទស្សនាចំនួន១៩,៥៤២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន១៩,២១១នាក់ និងភ្ញៀទេសចរអន្តរជាតិមាន៣៣១នាក់។

លោក ង៉ែត ពិទូ បានបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងារចុះអប់រំណែនាំ អំពីអនា​ម័យ និងមិនឲ្យមានការដំឡើងថ្លៃនោះទេ។ ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា មានសេវាកម្មម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់បានដំឡើងថ្លៃលើសការកំណត់ របស់មន្ទីរបន្តិចបន្តួច។

ដោយឡែកសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព រយៈ​ពេល​៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និងអកអំបុក ជូនភ្ញៀវជាតិ-អន្តរជាតិនោះ ឧត្តម​សេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបានប្រាប់ភ្នាក់ងារ Fres News នៅព្រឹកថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩នេះថា មិនមានអ្វីកើតឡើងនោះទេ ដោយ​កម្លាំងនគរបាលសហការជាមួយកម្លាំងអាវុធហត្ថ រក្សាសុវត្ថិភាពការស្នាក់នៅ ការកម្សាន្តតាមរមណីយដ្ឋាននានា មិនឲ្យមានបាតុភាពអ្វីកើតឡើងឡើយ៕

អត្ថបទទាក់ទង