ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្ត រតនគិរី ដាក់ បម្រាមគោចរជាបណ្តោះអាសន្ន ចំពោះការធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់ក្នុងភូមិសាស្ត្រខេត្តរយៈពេល១៤ថ្ងៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 85
អាជ្ញាធរខេត្ត រតនគិរី ដាក់ បម្រាមគោចរជាបណ្តោះអាសន្ន ចំពោះការធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់ក្នុងភូមិសាស្ត្រខេត្តរយៈពេល១៤ថ្ងៃ អាជ្ញាធរខេត្ត រតនគិរី ដាក់ បម្រាមគោចរជាបណ្តោះអាសន្ន ចំពោះការធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់ក្នុងភូមិសាស្ត្រខេត្តរយៈពេល១៤ថ្ងៃ

រតនគិរី ៖ អាជ្ញាធរខេត្ត រតនគិរី បានដាក់បម្រាមគោចរជាបណ្តោះអាសន្នចំពោះការធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់ក្នុងភូមិសាស្ត្រខេត្តរយៈពេល១៤ថ្ងៃ ចន្លោះម៉ោង០៨យប់រហូតដល់ម៉ោង៥ព្រឹក ចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២១ ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត រតនគិរី បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពលេងកីឡាដែលមានលក្ខណៈប្រមូលផ្តុំមនុស្សចាប់ពី០២នាក់ឡើងទៅនៅរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តរតនគិរីនិងក្លឹបហាត់ប្រាណ និងកន្លែងលេងកីឡានានាដែលមានទីតាំងក្នុងអង្គភាពរដ្ឋ អង្គការ គ្រឹះស្ថាននឹងការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទនៅតាមតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ ភោជនីយដ្ឋាននៅតាមសណ្ឋាគារ និងទីកន្លែងសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តរតនគិរី ។

ប្រភពដដែលបានបន្តថា ចំពោះទីតាំងដែលបានរកឃើញបុគ្គលមានវិជ្ជមានកូវីដ-១៩ រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាល និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធត្រូវចាត់វិធានការសុខាភិបាល និងវិធានការជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល ឬអគារ ឬអង្គភាពរដ្ឋ ឬ ទីកន្លែងអាជីវកម្ម ឬច្រកផ្លូវ ឬជាប្លុកតូចៗ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយក សំណាក ទៅវិភាគរកមេរោគកូវីដ-១៩ព្រមទាំងត្រូវ អនុវត្តវិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

យោងតាមសេចក្តី ប្រកាសបានបញ្ជាក់ថា មន្ទីរនិងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវសហការចុះត្រួតពិនិត្យនិងអនុវត្តវិធានការរដ្ឋបាលដែលមានចែងក្នុងសេចក្តីសម្រេចនេះ ក្នុងករណីរកឃើញថាបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មតាមច្បាប់កំណត់ស្របតាម ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដោយគ្មានការលើកលែង។

សូមបញ្ជាក់ថា ការដាក់ បម្រាមគោចរជាបណ្តោះអាសន្ន នេះត្រូវបានលើកលែងចំពោះករណី ការធ្វើដំណើរដោយ មូលហេតុសុខភាពជាបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ឬការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកម្មជូនអង្គភាព និងការធ្វើចរាចររថយន្តសង្គ្រោះ រថយន្តដឹកកងម្លាំងមានសមត្ថកិច្ច រថយន្តដឹក ទំនិញ រថយន្តដឹក បន្លែ ផ្លែឈើ រថយន្តដឹកសម្ភារ ផ្គត់ផ្គង់ការដ្ឋានសំណង់ និងរថយន្តដឹកជញ្ជូនសំរាមសំណល់រឹង និងការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទទាក់ទង