ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងសំរាមឲ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1685
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងសំរាមឲ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងសំរាមឲ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រង សំរាមឲ្យបានល្អ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១០-១២ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាព សហព័ន្ធយុវជន និងដៃគូមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមឲ្យបានហ្មត់ចត់ នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃ ក្នុងអំឡុងពេលបុណ្យ ឯករាជ្យជាតិ៩វិច្ឆិកា ដែលបន្តដល់ថ្ងៃបុណ្យអុំទូក។

    ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារទុកសំរាមក្នុងធុង ព្រោះពលរដ្ឋខ្មែរ ជាម្ចាស់ប្រទេស ដែលត្រូវជាគំរូ ឲ្យមានបរិស្ថានល្អ និងអនាម័យស្អាតទាំងអស់គ្នា៕

    អត្ថបទទាក់ទង