ខ្មែរប៉ុស្ដិ៍ Close

បងប្អូនកម្មករនិយោជិត បង្ហាញសេចក្តីសប្បាយរីករាយប្រកបដោយមោទនភាពដែលបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 60
បងប្អូនកម្មករនិយោជិត បង្ហាញសេចក្តីសប្បាយរីករាយប្រកបដោយមោទនភាពដែលបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់ បងប្អូនកម្មករនិយោជិត បង្ហាញសេចក្តីសប្បាយរីករាយប្រកបដោយមោទនភាពដែលបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្ទាល់

នៅព្រឹកថ្ងៃទី៩ មករា ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ បងប្អូនកូនក្មួយកម្មករ មានទឹកមុខសប្បាយរីករាយឈររង់ចាំទទួលស្វាគមន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកបដោយក្តីសង្ឃឹមនិងកក់ក្តៅបំផុត។ គ្រប់ពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង បានអញ្ជើញជួបជាមួយកម្មករ គឺកូនក្មួយតែងតែសុំ ឱប ថើប និង សុំថតរូប Selfie ជាមួយរូបលោកដែលបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ក្មួយៗចំពោះប្រមុខដឹកនាំ៕

អត្ថបទទាក់ទង