លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាមិនឱ្យអាជ្ញាធរមូលដ្ឋានកេងចំណេញពីការបែងចែកដីសម្បទានសង្គមកិច្ច
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យអាជ្ញាធរមូលដ្ឋានធ្វើការកេងចំណេញផលប្រយោជន៍ពីការបែងចែកដីសម្បទានសង្គមកិច្ចដោយការបន្លំខ្លួនធ្វើជាប្រជាពលរដ្ឋក្រីក្រជាដើម។ នេះបើយោងតាមលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានមានប្រសាសន៍នៅក្នុងសន្និសីទបន្ទាប់ពីកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ឈឹម ផលវរុណ បានបន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហាមឃាត់បែបនេះ ដើម្បីឱ្យប្រជាពលរដ្ឋក្រីក្រពិតប្រាកដបានទទួលផលប្រយោជន៍ពីការបែងចែកដីសម្បទានសង្គមកិច្ចនេះ៕