ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បែងចែកភារកិច្ចជូនទេសរដ្ឋមន្រ្តីថ្មី ៤រូប

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 145
សម្តេចតេជោ ហ៊ុន សែន បែងចែកភារកិច្ចជូនទេសរដ្ឋមន្រ្តីថ្មី ៤រូប សម្តេចតេជោ ហ៊ុន សែន បែងចែកភារកិច្ចជូនទេសរដ្ឋមន្រ្តីថ្មី ៤រូប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចមួយ ដោយបែងចែកភារកិច្ចជូនទេសរដ្ឋមន្រ្តីថ្មីទាំង ៤រូប។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទេសរដ្ឋមន្រ្តីថ្មី៤រូបនោះ រួមមាន៖

*ទី១៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម ទទួលបន្ទុកកិច្ចការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី
*ទី២៖ លោកទេសរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា ទទួលបន្ទុកកិច្ចការអភិវឌ្ឍ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី
*ទី៣៖ លោកទេសរដ្ឋមន្រ្តី ត្រាំ អ៉ីវតឹក ទទួលបន្ទុកកិច្ចការអភិវឌ្ឍ និងលើកកម្ពស់រដ្ឋាភិបាលឌីជីថល និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី
*ទី៤៖ លោកទេសរដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន ទទួលបន្ទុកកិច្ចការកសាងសមត្ថភាពមន្រ្តី នៅក្នុងរដ្ឋបាលសាធារណៈ ជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងការងារផ្សេងទៀត តាមការប្រគល់របស់នាយករដ្ឋមន្រ្តី៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទទាក់ទង