ខ្មែរប៉ុស្ដិ៍ Close

ចាប់ខ្លួនអតីតអនុប្រធានប្រតិបត្តិ CNRP ២រូប នៅខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
ចាប់ខ្លួនអតីតអនុប្រធានប្រតិបត្តិ CNRP ២រូប នៅខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ចាប់ខ្លួនអតីតអនុប្រធានប្រតិបត្តិ CNRP ២រូប នៅខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

សមត្ថកិច្ចខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានចាប់ខ្លួនមនុស្ស២នាក់ ដែលគេស្គាល់ថា ជាអតីតអនុប្រធានប្រតិបត្តិបក្សសង្គ្រោះជាតិ (CNRP) ២រូប នៅខេត្តកំពង់ស្ពឺ ដោយបានចោទប្រកាន់ពីបទ «ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលប្រព្រឹត្តនៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនទាំង២នាក់នោះមានឈ្មោះ អ៊ុំ យ៉ុង ភេទប្រុស អាយុ៦១ឆ្នាំ និង ឈ្មោះ ពុយ តាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់តុលាការខេត្តកំពង់ស្ពឺ៕