សិស្សនិទ្ទេស A ទាំង ៦នាក់ នៅខេត្តកំពង់ស្ពឺ ទទួលបានម៉ូតូ ZOOMER X 2019 ពីលោកអភិបាលខេត្ត

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
សិស្សនិទ្ទេស A ទាំង ៦នាក់ នៅខេត្តកំពង់ស្ពឺ ទទួលបានម៉ូតូ ZOOMER X 2019 ពីលោកអភិបាលខេត្ត សិស្សនិទ្ទេស A ទាំង ៦នាក់ នៅខេត្តកំពង់ស្ពឺ ទទួលបានម៉ូតូ ZOOMER X 2019 ពីលោកអភិបាលខេត្ត

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER X ចំនួន៦គ្រឿង ជូនដល់សិស្សនិទ្ទេស A របស់ខេត្តកំពង់ស្ពឺ ។

សិស្សទាំង៦ នាក់ដែលទទួលបាននិទ្ទេស A នៅពេលនេះរួមមាន ៖
១. ហង់ សុខខេន មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ(ស្រុកបរសេដ្ឋ)
២. ម៉ុក ច័ន្ទម៉ូលីនដា មកពីវិទ្យាល័យកំពង់ស្ពឺ (ក្រុងច្បារមន)
៣. ភេម ដាណា មកពីវិទ្យាល័យកំពង់ស្ពឺ (ក្រុងច្បារមន)
៤.ទូច វុចហ៊ួ មកពីវិទ្យាល័យត្រែងត្រយឹង (ស្រុកភ្នំស្រួច)
៥. ចេស្ដា ហួតនីតា មកពីវិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ(ស្រុកថ្ពង)
៦. ហ៊ន មិថុនា មកពីវិទ្យាល័យឧដុង្គ(ស្រុកឧដុង្គ)
លោក វ៉ី សំណាង បានបញ្ជាក់ថា សំរាប់ខេត្តកំពង់ស្ពឺ ចំនួនសិស្សនិទ្ទេស A ប៉ុន្មានក៏បានដែរ ព្រោះថារង្វាន់មានរាល់ឆ្នាំសំរាប់ចែកជូន។

ចំពោះក្មួយៗ ដែលទទួលបានរង្វាន់នៅពេលនេះ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ ហើយត្រូវចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានទៅដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយអោយទទួលបាននៅលទ្ធផលល្អដូចក្មួយៗនាពេលនេះដែរ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង