រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកកត្តាធនធានមនុស្ស គឺជាគោលនយោបាយអាទិភាពក្នុងការអភិវឌ្ឍជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា អាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាគឺការកសាងធនធានមនុស្ស ប្រសិនបើគ្មានធនធានមនុស្សនោះទេ យើងមិនអាចធ្វើអ្វីបានទេ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ជិត៣ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៃរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសដែលមានធនធានធម្មជាតិ ក៏មិនអាចប្រាកដថាអាចក្លាយទៅជាប្រទេសអ្នកមានបានឡើយដោយសារមានមូលហេតុផ្សេងៗជាពិសេសគឺកត្តានយោបាយជាដើម៕