ខ្មែរប៉ុស្ដិ៍ Close

សម្តេច ហ៊ុន សែន ស្នើឲ្យម្ចាស់Facebook ឈ្មោះ«សែន កំសត់ »បញ្ឈប់ការយកឈ្មោះកូន ហ៊ុន កំសត់ មកលេងសើច និងឈប់បោកប្រាស់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 75
សម្តេច  ហ៊ុន សែន  ស្នើឲ្យម្ចាស់Facebook ឈ្មោះ«សែន កំសត់ »បញ្ឈប់ការយកឈ្មោះកូន ហ៊ុន កំសត់ មកលេងសើច និងឈប់បោកប្រាស់ សម្តេច ហ៊ុន សែន ស្នើឲ្យម្ចាស់Facebook ឈ្មោះ«សែន កំសត់ »បញ្ឈប់ការយកឈ្មោះកូន ហ៊ុន កំសត់ មកលេងសើច និងឈប់បោកប្រាស់

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនតាមរយៈសារ Comment នៅលើ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចបានស្នើឲ្យអ្នកលេង Facebook ម្នាក់ឈ្មោះ «សែនកំសត់»ដែលតែងតែបោកប្រាស់សម្តេចនៅលើ Facebook ថា ជាកូនកំសត់របស់សម្តេចចាប់ជាតិ។ ករណីនេះសម្តេច សូមបញ្ឈប់ការយកកូនកំសត់របស់សម្តេច (ហ៊ុនកំសត់) មកលេងសើចជាមួយសម្តេច និងឈប់បោកប្រាស់តទៀតទៅ។តាមរយៈសារ Comment របស់សម្តេចហ៊ុន សែន ឆ្លើយតបនឹងម្ចាស់ Facebook មួយឈ្មោះ «សែនកំសត់» មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមបញ្ឈប់ការយកកូនដ៏កំសត់របស់ខ្ញុំមកលេងសើចជាមួយខ្ញុំទៀតទៅ។ គិតមកដល់ពេលនេះមានរាប់សិបនាក់ហើយ ដែលអះអាងថា ជាកំសត់ចាប់ជាតិដែលនេះជាការភូតកុហក់ ដែលមិនគួរកើតមាន។ អ្នកសសេរចង់និយាយថា ខ្ញុំគ្មានយុត្តិធម៌ចំពោះកូនរបស់ខ្ញុំដែលស្លាប់ទៅ ខ្ញុំគ្រាន់តែប្រាប់លោកថាជិត៤៣ឆ្នាំមកនេះខ្ញុំស្រក់ទឹកភ្នែករហូតពេលដែលខ្ញុំនឹកឃើញដល់កូនខ្ញុំដែលស្លាប់យ៉ាងវេទនា។ លោកឈប់បោកប្រាស់ខ្ញុំតាម Facebook ទៀតទៅ។ ហើយលោកក៏ត្រូវដឹងថា ខ្ញុំជាមនុស្សមិនមែនជាសត្វឱ្យលោកប្រមាថទេ»។សារឆ្លើយតបរបស់សម្តេចធ្វើឡើងបន្ទាប់ពីម្ចាស់ហ្វេសប៊ុកឈ្មោះ «សែនកំសត់» បានបង្ហោះរូបភាពផ្នូរកូនរបស់សម្តេចឈ្មោះ ហ៊ុន កំសត់ និងបានសរសេរខ្លឹមសារថា «យុត្តិធម៌សំរាប់់កូនម្នាក់នេះនៅត្រង់ណាទៅសម្តេច»៕ដោយ៖សហការី

អត្ថបទទាក់ទង