ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាល ប្រកាសពីការបន្តផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិករដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
ប្រមុខរាជរដ្ឋាភិបាល ប្រកាសពីការបន្តផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិករដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ប្រមុខរាជរដ្ឋាភិបាល ប្រកាសពីការបន្តផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិករដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កាលពីម្សិលមិញ លោកបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ស្តីពីការអនុម័តច្បាប់ថវិការ ចំពោះច្បាប់ថវិការនេះគឺជាការត្រៀមលក្ខណៈទុកជាមុន ដើម្បីស្តារសេដ្ឋកិច្ច និងលំនឹងហិរញ្ញវត្ថុឡើងវិញ នៅក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល ឬបាត់ផុតរលត់ពីផែនដីនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលបន្តសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ និងម៉ាឡៃ ១ម៉ឺនគ្រួសារទៀត។

នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានត្រៀមថវិការសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងការខូចខាតពីគ្រោះទឹកជំនន់ ដើម្បីធ្វើការផ្តត់ផ្គងជីវភាពរស់នៅ ក្រោយពេលទឹកស្រកទៅវិញ តាមរយៈការខិតខំប្រកបរបរកសិកម្ម ដំណាំដាំដុះ និងចិញ្ចឹមសត្វពាហនៈ ចិញ្ចឹមត្រីគ្រប់ប្រភេទ ដែលបម្រើឱ្យការដោះដូរលក់នៅលើទីផ្សារដែលជាតម្រូវការរបស់អតិថិជន នេះជាផ្នែកមួយដ៏សំខាន់ក្នុងការទាញចំណូលទ្រទ្រង់ជីវភាពរបស់ប្រជាកសិករ៕

អត្ថបទទាក់ទង