ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​ទេសចរណ៍​ ​នឹង​រៀប​ចំការ​ប្រកួត​ប្រជែង​ថត​រូប​ស៊ែលហ្វី លើ​កទី៤ ក្រោម​ប្រធានបទ «Selfie អច្ឆរិយៈ» នៅទឹកដីអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 58
ក្រសួង​ទេសចរណ៍​ ​នឹង​រៀប​ចំការ​ប្រកួត​ប្រជែង​ថត​រូប​ស៊ែលហ្វី លើ​កទី៤ ក្រោម​ប្រធានបទ «Selfie អច្ឆរិយៈ» នៅទឹកដីអង្គរ ក្រសួង​ទេសចរណ៍​ ​នឹង​រៀប​ចំការ​ប្រកួត​ប្រជែង​ថត​រូប​ស៊ែលហ្វី លើ​កទី៤ ក្រោម​ប្រធានបទ «Selfie អច្ឆរិយៈ» នៅទឹកដីអង្គរ

ក្រសួង​ទេសចរណ៍​ នឹង​រៀប​ចំការ​ប្រកួត​ប្រជែង​ថត​រូប​ស៊ែលហ្វី លើ​កទីបួន ក្រោម​ប្រធានបទ «Selfie អច្ឆរិយ» ដើម្បី​ចូល​រួម​គាំទ្រ​ដល់​យុទ្ធនា​ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” ព្រម​ជា​មួយ​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ និង​អបអរសាទរ ​«ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ទេសចរណ៍​ ចុះផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

​ គួរបញ្ជាក់ថា «ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ» ដ៏​អស្ចារ្យ​​នេះ គឺ​មានបាតុភូត​ព្រះ​អាទិត្យ​រះ​ចំកណ្ដាល​ប្រាសាទ​អង្គរ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ផ្នែក​តារាសាស្ត្រ និង​សំណង់​ស្ថាបត្យកម្ម​បុរាណ​របស់​បុព្វបុរស​ខ្មែរ។

នៅ​ក្នុង​ឆ្នាំ​នេះដែរ ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​មាន​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅ​ចន្លោះ​ម៉ោង ៥:០០ នាទី ដល់​ម៉ោង ៧:០០ នាទី​ព្រឹក។

សូមជម្រាបជូនថា ចំពោះការប្រកួតប្រជែង​ថត​រូប​ស៊ែលហ្វីនេះ  បេក្ខភាព​ចំនួន ១០​រូប នឹង​ត្រូវ​ជ្រើស​រើស​ដើម្បី​បន្ត​ការ​វាយ​តម្លៃ​ដោយ​សារធារណះ​ជន​តាម​រយះ​ការ Likes នៅ​ក្នុង​គេហទំព័រ​ហ្វេសបុក។ អ្នក​ដែល​ទទួល​បាន​ការ Likes ច្រើន​ជាង​​ចំនួន ៣​រូប នឹង​ទទួល​បាន​លិតសសើរ ដែល​ចេញ​ដោយ​ក្រសួង​ទេសចរណ៍ និង​ចំនួន​ទឹក​ប្រាក់​ សម្រាប់​អ្នក​ទទួល​បាន​លេខ ១ ​ចំនួន ១ ០០០ ០០០ (មួយលាន) រៀល លេខ ២ ​ទឹក​ប្រាក់​ចំនួន ៨០០ ០០០ (ប្រាំបីសែន) រៀល និង​លេខ ៣ ទឹក​ប្រាក់​ចំនួន ៥០០ ០០០ (ប្រាំ​សែន) រៀល ៕

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

 

អត្ថបទទាក់ទង