ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ពាក់ព័ន្ធការសិក្សាលទ្ធភាពគម្រោងជួសជុលខឿនរួតបាកាណនៃប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 66

នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមវត្តមានចូលរួមដោយឯកឧត្តម អគ្គនាយករង និងប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធបានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក TAHK Kyungbaek ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីសិក្សាលទ្ធភាពគម្រោងជួសជុលខឿនរួតបាកាណ នៃប្រាសាទអង្គរវត្តនាពេលអនាគត។

ក្នុងកិច្ចជំនួបពិភាក្សានេះ ក៏មានការចូលរួមពីអ្នកជំនាញរបស់ស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) ដែលបាននិងកំពុងអនុវត្តគម្រោងជួលជុលប្រាសាទជម និងព្រះលានជល់ដំរី ក្នុងបវិវេណរាជធានីអង្គរធំផងដែរ៕

អត្ថបទទាក់ទង