ខ្មែរប៉ុស្ដិ៍ Close

    រូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតផ្តិតយកពីលើអាកាស

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 16128
    រូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតផ្តិតយកពីលើអាកាសរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតផ្តិតយកពីលើអាកាស

    រូបភាព ៧សន្លឹក​ផ្ដិត​ពី​លើ​អាកាស ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​លើក​ទី​២៥ នៃ​ការ​ដាក់​បញ្ចូល​តំបន់​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ពិត​ជា​អស្ចារ្យ​បំផុត​កម្រ​នឹង​បាន​ឃើញ។


    ដើម្បី​អបអរសាទរ នៃ​ការ​ដាក់​តំបន់​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រដ្ឋបាល​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា​បាន​សហការ​គ្នា​រៀប​ចំ​ថតរូប ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ ដែល​បាន​ប្រារព្ធ​នៅ​ប្រាសាទ​អង្គរ។

    ការផ្តិតយករូបភាពនេះដែរ ក៏​ជា​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​នូវ​ភាព​ស្ញប់ស្ញែង​របស់​ប្រាសាទ​អង្គរវត្ត ជា​ពិសេស​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ឲ្យ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ។ម្យ៉ាង​ទៀត ក៏​បាន​បង្ហាញ​ឲ្យ​បងប្អូន​ខ្មែរ​បាន​យល់​ដឹង និង​ចេះ​ស្រឡាញ់​ ព្រម​ទាំង​ថែរក្សា​នូវ​ប្រាង្គ​ប្រាសាទ​ដែល​ជា​កេរ្តិ៍មរតក​របស់​ដូនតា​បន្សល់​ទុក​តាំង​ពី​យូរលង់​ណាស់​មក​ហើយ៕

    ទស្សនារូបភាពដ៏អស្ចារ្យនេះទាំងអស់គ្នា៖

     

    ប្រភព៖ Sabay