តស៊ូឡើង ១២ឆ្នាំសម្រេចជោគជ័យតែ២ថ្ងៃទេ…!! ៦សន្លឹកនៃទិដ្ធភាពបាយ ថ្ងៃត្រង់ក្រាយប្រលងបាក់ឌុប ឃើញហើយពិតជា….!!
តស៊ូឡើង ១២ឆ្នាំសម្រេចជោគជ័យតែ២ថ្ងៃទេ…!! ៦សន្លឹកនៃទិដ្ធភាពបាយ ថ្ងៃត្រង់ក្រាយប្រលងបាក់ឌុប ឃើញហើយពិតជា….!!
ការប្រឡងបាក់ឌុបព្រឹកមិញបានបញ្ចប់ហើយលើ វិញ្ញាសាប្រឡងថ្នាក់វិទ្យាសាស្រ្ត (ជីវវិទ្យា) និង ថ្នាក់វិទ្យាសាស្រ្តសង្គម (ប្រវត្តិវិទ្យា) ដែលរហូតដល់ម៉ោងនេះប្រព្រឹត្តិទៅដោយរលូន។ ប៉ុន្ដែ ក្រឡេកមកមើលសកម្មភាព នៃបេក្ខជនមួយចំនួន ក្រោយពីប្រឡងចប់ ព្រឹកថ្ងៃទី ២០ សីហា ២០១៨នេះ បានបន្យល់នូវរូបភាពរបស់បេក្ខជន ដែលញុំាអាហារនៅតាមដងផ្លូវ និង គ្រួសារ អាណាព្យាបាល បានអង្គុយរង់ចាំកូននៅក្រៅមណ្ឌលប្រឡង វិទ្យាល័យច្បាប់អំពៅព្រឹកមិញ។

អត្តបទទាក់ទង: ភ័យពេក!!ថ្ងៃប្រឡង បាក់ឌុបមកដល់ បែរជាបេក្ខជនជាច្រើនអ្នក ជួយរឿងបែបនេះទៅវិញ……!!នៅថ្ងៃទី២០ ខែសីហានេះ គឺជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៨។ ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ ដែលមានលោកហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រី បានធ្វើកំណែទម្រង់ថ្មី រឹតបន្តឹងលើការប្រឡង ក្រោមពាក្យស្លោកថា អ្នកចេះ គឺជាប់ បានធ្វើឲ្យ

សិស្សានុសិស្ស បង្កើនសមត្ថភាព និងខិតខំប្រឹងប្រែងរៀនសូត្រ។ គូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែសីហា ដោយមានបេក្ខជនសរុបចំនួន១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥មណ្ឌល ស្មើនឹង៤,៧១៧បន្ទប់ នៅទូទាំង ២៥រាជធានី ខេត្ត៕ស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពក្នុង

អំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២០សីហា ២០១៨ ដោយសារមានអាការៈវិលមុខខ្យល់គរក្អួតជាដើម។ក្នុងនោះបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញបន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ។សំណេនេះបង្ហោះឡើងដោយផេករបស់ក្រសួងអប់រំកាលពីព្រឹកមិញ។












