ខ្មែរប៉ុស្ដិ៍ Close

សកម្មជនអតីតបក្សសង្គ្រោះជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន ពីបទ «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
សកម្មជនអតីតបក្សសង្គ្រោះជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន ពីបទ «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» សកម្មជនអតីតបក្សសង្គ្រោះជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន ពីបទ «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ១០១៩នេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត ឈ្មោះ ឈឹម ម៉ារ៉ាឌី នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន ដោយសារពាក់ព័ន្ធក្នុងបទល្មើស «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

បើតាមសម្តីរប់មន្ដ្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុគ្គលឈ្មោះ ឈឹម ម៉ារ៉ាឌី ត្រូវបានចាប់ខ្លួននៅស្រុកភ្នំស្រួច និងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ ទើបបញ្ជូនបន្ដទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់តាមនីតិវិធី។

គួរបញ្ជាក់ថា បុគ្គលឈ្មោះ ឈឹម ម៉ារ៉ាឌី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក តុប ឈុនសុង សម្រេចចោទប្រកាន់ ពីបទ «សមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ និងទោស ដែលមានចែងក្នុងមាត្រា២៩ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទទាក់ទង