ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ានី ចូលរួមក្នុងសន្និសីទសកលលើកទី៦ របស់សមាជិកសភាវ័យក្មេង IPU

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52

តបតាមការអញ្ជើញរបស់សហភាពអន្តរសភា (IPU) និងសភាប៉ារ៉ាហ្គាយ ប្រតិភូសភាវ័យក្មេងកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ រួមជាមួយនឹងអនុប្រធាន និងសហការី បានអញ្ជើញទៅចូលរួមក្នុងសន្និសីទសកលលើកទី៦ របស់សមាជិកសភាវ័យក្មេងនៃ IPU ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងសន្និសីទសកលនេះ សមាជិករដ្ឋសភា នីតិកាលទី៦ កម្ពុជាបានធ្វើការចែករំលែកពីការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការសំរេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្រោមប្រធានបទ៖ «ការសំរេចបាននូវ SDGs និងការផ្តល់អំណាចដល់យុវជនតាមរយៈសុខុមាលភាព»

ផ្អែកទៅលើទំនាក់ទំនងល្អរវាងសហភាពអន្តរសភា ( IPU) និងរដ្ឋសភាកម្ពុជា ប្រតិភូសមាជិក សភាវ័យក្មេងកម្ពុជា បានកំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីបន្តការគាំទ្រ និងចូលរួមសកម្មភាពនៅក្នុងស្ថាប័នអ្នកតំណាងរាស្រ្តពិភពលោកនេះ៕

អត្ថបទទាក់ទង