ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ានី ថ្លែងថា យើងបន្តជឿ​ជាក់លើកម្ពុជា ដោយឈរលើស្មារតី ខ្មែរតែមួយ អនាគតតែមួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
លោក ហ៊ុន ម៉ានី ថ្លែងថា យើងបន្តជឿ​ជាក់លើកម្ពុជា ដោយឈរលើស្មារតី ខ្មែរតែមួយ អនាគតតែមួយ លោក ហ៊ុន ម៉ានី ថ្លែងថា យើងបន្តជឿ​ជាក់លើកម្ពុជា ដោយឈរលើស្មារតី ខ្មែរតែមួយ អនាគតតែមួយ

ដោយមិនបង្អង់យូរ ពេលមកដល់រដ្ឋធានីប៉េកាំងភ្លាម លោក ហ៊ុន ម៉ានី និងប្រតិភូកម្ពុជាបានរួសរាន់មកជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន១៦៨ នាក់ដែលតំណាងឲ្យនិស្សិតខ្មែរទូទាំងប្រទេស ដែលកំពុងសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោម «ស្មារតីខ្មែរនឹករលឹកខ្មែរ»។

នាឱកាសនៃការជួបជុំក្នុងបរិយាកាស សប្បាយរីករាយ និងស្និតស្នាលជាមួយក្រុមគ្រួសារខ្មែរ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តាំផ្ញើរដល់ប្អូនៗធ្វើយ៉ាងណាយកចិត្តទុកដាក់ ចាប់ឱកាសនៃការស្វែងរកចំណេះដឹង និងបង្កើនសកម្មភាពដែលចេញពីការអប់រំនេះ ដើម្បីត្រឡប់ទៅចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត តាមវិស័យអាទិភាពដែលកំពុងរីកដុះដាល ដូចដែលប្អូនៗកំពុងរៀនស្រាប់។

ក្នុងជំនួបនៃក្រុមគ្រួសារខ្មែរនៅក្រៅប្រទេសនេះផងដែរ ឥស្សរជនកម្ពុជាវ័យក្មេងដែលត្រូវបាននិស្សិត នៅទីនេះហៅយ៉ាងសាមញ្ញជិតស្និតបំផុតថា “«បងប្រធាន» ក៏បានបន្ថែមជាអនុសាសន៍ដល់និស្សិតទាំងអស់ថា៖ «ទោះបីជាយើងនៅទីណាក៏ដោយ ក៏យើងត្រូវមានភាពជាខ្មែរ។ ចិត្តយើង បេះដូងយើងគឺដើម្បីព្រះរាជាណាចក្រកម្ពុជាដែលជាផ្ទះដ៏កក់ក្តៅ និងមានសេចក្តីសុខបំផុតរបស់យើង។ យើងបន្តជឿជាក់លើកម្ពុជា ដោយឈរលើស្មារតី ខ្មែរតែមួយ អនាគតតែមួយ»។

ប្រធានសមាគមនិស្សិតកម្ពុជានៅប្រទេសចិន កញ្ញា ជា ស្រីលី បានថ្លែងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន មានចំនួន១៦៤០នាក់ ក្នុងនោះមាននារីចំនួន ៤៩៥នាក់។ ក្រៅពីការសិក្សា និស្សិតកម្ពុជាបានចូលរួមសកម្មភាពលើកកម្ពស់សិល្បៈ កីឡា និងកម្មវិធីផ្សព្វផ្សាយពីសមិទ្ធផល និងផលិតផល ដែលជាសក្តានុពល និងពង្រីកកិត្យា​នុភាពកម្ពុជាបន្ថែមទៀតផងដែរ។

សូមជម្រាបផងដែរថា ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៩៨នាក់ បានមកបំពេញទស្សនកិច្ចមិត្តភាព នៅទីក្រុងប៉េកាំង រយៈពេល ៥ថ្ងៃ តបតាមការអញ្ជើញរបស់សហព័ន្ធយុវជនទូទាំងប្រទេសចិន ក្នុងឱកាសអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន៕

អត្ថបទទាក់ទង