គ.ជ.ប កម្ពុជា នឹងចូលរួមសន្និសីទអន្តរជាតិស្តីពីប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត នៅប្រទេសរុស្ស៉ី
គណៈប្រតិភូ គ.ជ.ប ដឹកនាំដោយ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នឹងអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត» ដែលរៀបចំឡើងនៅប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ គ.ជ.ប។
ការចូលរួមសន្និសីទអន្តរជាតិនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធាន គ.ជ.ប នៃសហព័ន្ធរុស្ស៉ី និងតាមលិខិតឧទ្ទេសនាម របស់ប្រធាន គ.ជ.បកម្ពុជា។ គណៈប្រតិភូ គ.ជ.បកម្ពុជា នឹងត្រឡប់មកដល់មាតុប្រទេសវិញនៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨:៤០នាទីព្រឹក។
ក្នុងឱកាសវិលត្រឡប់មកវិញ គណៈប្រតិភូ គ.ជ.ប កម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកVIP) ស្តីពីលទ្ធផល នៃការចូលរួមសន្និសីទអន្តរជាតិខាងលើនេះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖