ប្រតិភូខេត្តសៀមរាបជួបសំណេះសំណាលជាមួយនាយកក្រុមហ៊ុន Huixiange mahogany Company ផលិតគ្រឿងសង្ហារឹមនៅក្រុងចុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ ប្រតិភូខេត្តសៀមរាបដឹកនាំដោយលោក ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយលោក Chen Qingfa នាយកក្រុមហ៊ុន Huixiange mahogany Company ផលិតគ្រឿងសង្ហារឹមនៅក្រុងចុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះដែរ លោក ទៀ សីហា អភិបាលខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រធានក្រុមហ៊ុនសហគ្រាស ដែលបានចំណាយពេលវេលា ដើម្បីជួបពិភាក្សាការងារវិនិយោគមួយចំនួន។
ជាមួយគ្នានេះដែរ លោក អភិបាលខេត្តក៏បានស្នើឱ្យក្រុមហ៊ុនវិនិយោគទៅធ្វើវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសវិនិយោគនៅខេត្តសៀមរាប ដើម្បីបង្កើនទីផ្សារការងារបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ៕