ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបបន្តទទួលនិងដឹកជញ្ជូនប្រជាពលករដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ មកខេត្តរបស់ខ្លួនវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
ខេត្តសៀមរាបបន្តទទួលនិងដឹកជញ្ជូនប្រជាពលករដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ មកខេត្តរបស់ខ្លួនវិញ ខេត្តសៀមរាបបន្តទទួលនិងដឹកជញ្ជូនប្រជាពលករដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ មកខេត្តរបស់ខ្លួនវិញ

នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១២២នាក់ ស្រី ៤៨នាក់ ក្នុងនោះកុមារា ៣នាក់ កុមារី ៣នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ២៦នាក់ ស្រី ១៣នាក់ កុមារា ៣នាក់ កុមារី ២នាក់។

3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២៤នាក់ ស្រី ១០នាក់ កុមារា ០០នាក់ កុមារី ១នាក់។

4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៥៦នាក់ ស្រី ២០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន÷ ចំនួន ១១នាក់ ស្រីចំនួន ៥នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

6- ខេត្តប៉ៃលិន ÷ ចំនួន ៥នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់ថា ពួកគាត់ទាំង ១២២នាក់ ស្រី ៤៨នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាបនៅក្នុងថ្ងៃនេះ ចំនួន ១១៦នាក់ ស្រី ៤១នាក់ ត្រូវបានបញ្ជូនទៅខេត្តសៀមរាបរួចហើយ។ ចំណែកនៅខេត្តបាត់ដំបង ចំនួន ១១នាក់ ស្រី ៥នាក់ និងខេត្តប៉ៃលិនចំនួន ៥នាក់ ស្រី ០០នាក់ មិនទាន់បានធ្វើការបញ្ជូនទៅខេត្តសៀមរាបទេ ៕