ខ្មែរប៉ុស្ដិ៍ Close

ទីក្រុងសៀមរាប ទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1195
ទីក្រុងសៀមរាប ទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤ទីក្រុងសៀមរាប ទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។

ជាមួយនឹងការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

ម៉្យាងទៀតក្រុងសៀមរាប ក៏ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង។

ទន្ទឹមនឹងនេះ ដើម្បីខេត្តសៀមរាប បន្តបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននិងជាក្រុងឆ្លាតវៃនៅបណ្តាឆ្នាំខាងមុខទៀត សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប បន្តចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ឱ្យបានច្រើនកុះករ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងសហការក្នុងរក្សាសណ្តាប់ធ្នាប់ របៀរៀបរយសាធារណៈ ពិសេសចូលរួមថែរក្សាអនាម័យឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ទីក្រុងសៀមរាប ទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

ទីក្រុងសៀមរាប ទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

លោក ទៀ សីហា

លោក ទៀ សីហា

ទីក្រុងសៀមរាប ទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

អត្ថបទទាក់ទង