ការផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ថៃ ដូចមានភ្ជាប់នេះ គឺជាព័ត៌មានក្លែងក្លាយនិងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ
ការផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ថៃ ដូចមានភ្ជាប់នេះ គឺជាព័ត៌មានក្លែងក្លាយនិងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ
យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ក្រសួងការពារជាតិនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគ២ថៃ ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ជនបរទេសមកជួយបង្ហោះដ្រូនទំលាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។
កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕
The Ministry of National Defence of Cambodia would like to reject propaganda disseminated on the Thai 2nd Army Area Facebook page, which accused Cambodia of using foreigner to help launch FPV drones in the Cambodian-Thai border conflict. The Ministry asserts that this information is false, fabricated, and intended only to malign Cambodia.
Cambodia demands that the Thai side immediately cease all deliberate dissemination of false information aimed at diverting attention from its violations of international law. This disinformation campaign is intended to paint Cambodia in a negative light, thereby justifying the use of more brutal weapons against Cambodia.




