ខ្មែរប៉ុស្ដិ៍ Close

៥ខែដើមឆ្នាំនេះ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករបានជាង ២៥០តោន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 204
៥ខែដើមឆ្នាំនេះ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករបានជាង ២៥០តោន ៥ខែដើមឆ្នាំនេះ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករបានជាង ២៥០តោន

រយ:ពេល៥ខែដើមឆ្នាំ២០២១នេះ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតបានចំនួន ២៥៧ តោន ដែលប្រហាក់ប្រហែលទៅនឹងឆ្នាំមុន បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ-១៩យ៉ាងណាក្តី ។

លោក វី វាសនា ជំនួយការសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានមានប្រសាសន៍ថា បន្ទាប់ពីបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រការពារ (PGI)របស់សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩កន្លងទៅ បានធ្វើឱ្យសមាជិកក្នុងសមាគម ខិតខំបង្កើនការផលិតស្ករជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ។

លោកបន្តថា បើទោះបីកម្ពុជាកំពុងស្ថិតក្នុងបរិបទកូវីដ-១៩យ៉ាងណាក្តី តែមិនធ្វើឱ្យប៉ះពាល់ដល់ការផលិត និងតម្លៃរបស់ស្ករត្នោតនោះឡើយ ។ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការផលិតស្ករត្នោតផលិតបានសរុបចំនួន២៥៧តោន ក្នុងនោះ ស្ករសាច់ចំនួន ១៣៧តោនលក់ក្នុងស្រុក ស្ករម្សៅចំនួន១០០តោន និងស្ករ រងូ ចំនួន២០តោន ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយសារមានការជឿទុកចិត្ត ពីអតិថិជន ទាំងគុណភាពនិងតម្លៃ ។

«បើប្រៀបធៀបជាមួយនឹងឆ្នាំមុនវាមានភាពប្រហាក់ប្រហែលគ្នា ដោយ សារឆ្នាំមុនផលិតបានចំនួន ២៥៩តោនទាំងអស់ ហើយលើសខ្វះគ្នាតែបន្តិចបន្តួចទេ ឆ្នាំមុនផលិតបាន២៥៩តោន ហើយឆ្នាំនេះបាន២៥៧តោន ហើយសម្រាប់តម្លៃនៅក្នុងពេលបច្ចុប្បន្ននេះ បើទោះបីជាមានបញ្ហាជំងឹកូវីដ-១៩ រាត ត្បាតក៏ដោយ ក៏មិនមានបញ្ហាចោទអ្វីដែល គឺសម្រាប់តម្លៃនៅតែដដែល គឺស្ករសាច់តម្លៃ ៦០០០រៀល ស្ករម្សៅតម្លៃ ៧០០០រៀល សម្រាប់តម្លៃពីកសិករ» ។

លោកបានបញ្ជាក់ថា ផលិត ផលស្ករត្នោតនៅខេត្តកំពង់ស្ពឺនេះ គឺតម្រូវឱ្យជ្រើសរើសតែដើមត្នោតដែលដុះនៅលើដីទួល ដោយមិនយកដើម ត្នោតដែលដុះនៅលើវាលស្រែនោះឡើយ ព្រោះដើមត្នោតនៅតាមវាលស្រែគឺបានស្រូបយកសារធាតុគីមីដែលប្រជា កសិករបានប្រើប្រាស់លើដំណាំស្រូវ ដែលធ្វើឱ្យស្ករត្នោតមិនមែនជាស្ករត្នោតសេរីរាង្គ ។

សូមបញ្ជាក់ថា ស្ករត្នោតក្នុងសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានតម្លៃ៧០០០ រៀលក្នុងមួយគីឡូក្រាម ដែលក្នុងមួយរដូវគ្រួសារនីមួយៗអាចផលិតស្ករបានជាង៣ តោន អាចរកប្រាក់ចំណូលបានប្រមាណ៥០០០ដុល្លារ សម្រាប់ផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពល្អប្រសើរ ៕

អត្ថបទទាក់ទង