ខ្មែរប៉ុស្ដិ៍ Close

ស្នងការដ្ឋាននគរបាលខេត្តកែប បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារប្រចាំឆ្នាំ២០១៨

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 39
ស្នងការដ្ឋាននគរបាលខេត្តកែប បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារប្រចាំឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្តកែប បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារប្រចាំឆ្នាំ២០១៨

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តកែប មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្តកែប ផ្សព្វផ្សាយទិសដៅការងារប្រចាំឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ថោង លឹម អគ្គស្នងការរងតំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម​ កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្តកំពត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត មេបញ្ជាការវរសេនាតូចលេខ៤៣០ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយនគរបាលថ្នាក់ខេត្ត ក្រុង ស្រុក ប៉ុស្តិ៍រដ្ឋបាល និងមេឃុំចៅសង្កាត់ទូទាំងខេត្ត សរុបប្រមាណ១៣០រូប ។

លោក អ៊ឹង សំអុល ស្នងការនគរបាលខេត្តកែប បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានរាយការណ៍ដោយសង្ខេប អំពីលទ្ធផលដែលអនុវត្តដោយស្នងការនគរបាលខេត្តកែប ទៅលើកិច្ចការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៨ របស់ស្នងការនគរបាលខេត្តកែប ។

ក្នុងពិធីនេះ ឯកឧត្តម​ កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត បានកោដសរសើរយ៉ាងខ្លាំងដល់ក្រុមការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមទាំងអស់ ដែលចំណាយកម្លាំងកាយចិត្ត សុខសុវត្តិភាពផ្ទាល់ខ្លួន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជាពិសេសខេត្តកែបនេះ។ឯកឧត្តម​អភិបាល ក៏បានបញ្ជាក់ទៀតថា ខេត្តកែបនេះជាតំបន់ទេសចរណ៍ ហេតុនេះត្រូវតែរក្សាឲ្យបានជាដាច់ខាតនូវសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងតែមានកំណើននៅតំបន់ទេសចរណ៍ដ៏ប្រណិតមួយនេះ។

អត្ថបទទាក់ទង