ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីអ្នកគាំទ្រអតីតបក្សប្រឆាំងនាំគ្នាបន្តដើរចេញ?

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 306
ហេតុអ្វីអ្នកគាំទ្រអតីតបក្សប្រឆាំងនាំគ្នាបន្តដើរចេញ? ហេតុអ្វីអ្នកគាំទ្រអតីតបក្សប្រឆាំងនាំគ្នាបន្តដើរចេញ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកគាំទ្របក្សប្រឆាំងនាំគ្នាបន្តដើរចេញព្រោះពួកគេអស់ជំនឿ ជាពិសេសពួកគេមើលឃើញថា ថ្នាក់ដឹកនាំបក្សប្រឆាំងយកសិទ្ធសេរីភាពបញ្ចេញមតិដើម្បីបំពុល និងធ្វើចលនារហូតដល់មានការកៀរគរមនុស្ស ឬរៀបចំផែនការជំរុញមនុស្សដូចថ្ងៃ៩ វិឆ្ឆិកា ២០១៩ និងថ្ងៃ១៨ សីហា ២០២៤ ដែលរៀបចំបំផុស និងជំរុញប្រជាពលរដ្ឋនៅក្នុងប្រទេសធ្វើសកម្មភាពហិង្សាប្រឆាំងរាជរដ្ឋាភិបាលតាមរូបមន្តមិនប្រជាធិបតេយ្យខុសពីរដ្ឋធម្មនុញ្ញនៃកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោលខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កុំបង្កើតនូវអស្ថិរភាព និងអសន្តិសុខ និងឈានទៅដល់ការបែកបាក់ជាតិ ហើយបើអនុវត្តន៍សិទ្ធិសេរីភាពរបស់ខ្លួនលើស ដែលឈានទៅដល់ការធ្វើខុសច្បាប់ហើយ រាជរដ្ឋាភិបាលគ្មានជម្រើសក្រៅពីការអនុវត្តច្បាប់ដើម្បីថែរក្សា ស្ថិរភាព ឯកភាពជាតិ និងសន្តិភាពនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាចំពោះប្រជាជន១៧ លាននាក់ មិនឱ្យប្រទេសបាត់សន្តិភាព អស្ថិរភាព ឬអសន្តិសុខឡើងវិញនោះទេ ពោលគឺមិនអោយមនុស្សមួយចំនួនតូច មកបំផ្លាញសុខសន្តិភាពតាមរយៈយករឿងមិនពិតមកបំផុស និងជំរុញប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពខុសច្បាប់ដូចថ្ងៃទី១៨ សីហា កន្លងទៅនេះទេ៕

អត្ថបទទាក់ទង