ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិលេខ៤ ត្រូវបានជន់លិច អាជ្ញាធរប្រកាសអោយប្រើប្រាស់ផ្លូវជាតិលេខ៣ជំនួសជាបណ្ដោះអាសន្នសិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ឯកសារ 47
ផ្លូវជាតិលេខ៤ ត្រូវបានជន់លិច អាជ្ញាធរប្រកាសអោយប្រើប្រាស់ផ្លូវជាតិលេខ៣ជំនួសជាបណ្ដោះអាសន្នសិន ផ្លូវជាតិលេខ៤ ត្រូវបានជន់លិច អាជ្ញាធរប្រកាសអោយប្រើប្រាស់ផ្លូវជាតិលេខ៣ជំនួសជាបណ្ដោះអាសន្នសិន

ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ ខេត្តព្រះសីហនុបានទទួលឥទ្ធិពលព្យុះមូសុងនិរតី​ និងប្រព័ន្ធសម្ពាធទាប​ (ITCZ)​ បណ្ដាលឱ្យមានខ្យល់​ ភ្លៀងធ្លាក់យ៉ាងខ្លាំងខុសប្រក្រតី ឥទ្ធិពលខ្យល់​ និងភ្លៀងដ៏ខ្លាំងនេះ​ បានបណ្ដាលឱ្យតំបន់ទំនាបនៅក្នុងព្រះសីហនុទទួលរងការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ​ និងផ្លូវថ្នល់​ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ដើម្បីរក្សាបានសុវត្ថិភាពការធ្វើដំណើរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ផ្លូវជាតិលេខ៣​ សម្រាប់ការធ្វេីចរាចរណ៍ជំនួសឲ្យផ្លូវជាតិលេខ៤ ដែលកំណាត់ផ្លូវមួយចំនួនត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។

អាស្រ័យដូចបានជម្រាបជូនខាងលេី​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន​៕

អត្ថបទទាក់ទង