ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធររាជធានីភ្នំពេញជូនដំណឹងដល់ពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោតឱ្យត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40

នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ នេះ រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ។

សេចក្ដីជូនដំណឹងនេះបានស្នើឱ្យពលរដ្ឋដែលកំពុងរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ដែលរួមមានដូចជា៖

  • សង្កាត់ដង្កោ
  • សង្កាត់ព្រៃស
  • សង្កាត់ព្រៃវែង
  • សង្កាត់ក្រាំងពង្រ
  • សង្កាត់ស្ពានថ្ម
  • សង្កាត់ទៀន
  • សង្កាត់សាក់សំពៅ
  • សង្កាត់ជើងឯក
  • សង្កាត់ព្រែកកំពឹស
  • សង្កាត់គងនយ

ឱ្យត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោតជាប្រចាំ ដើម្បីចៀសវាងការបាត់បង់សម្ភារៈ និងអាយុជីវិត ព្រោះបច្ចុប្បន្នទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ ដែលបណ្ដាលមកពីទឹកជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

អត្ថបទទាក់ទង