ខ្មែរប៉ុស្ដិ៍ Close

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តរតនគិរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
កាកបាទក្រហមកម្ពុជា ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តរតនគិរី កាកបាទក្រហមកម្ពុជា ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តរតនគិរី

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្ត​រតនគិរី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកនាយករដ្ឋ​មន្ត្រី និងលោកស្រីប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ និងសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ ៥៩៤ គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងនាមប្រជាពលរដ្ឋរងគ្រោះ លោកទេសរដ្ឋមន្ត្រី សូមសម្តែងនូវកតញ្ញូតាធម៌ និងដឹងគុណជានិច្ចចំពោះសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱ កាសនោះ លោក ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីលោកទាំងពីរ៕

អត្ថបទទាក់ទង