ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 54
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ធូរបន្ថយអត្រាការ ពន្យាពេលសង និងរៀបចំឯកសារផ្តល់ឥណទានឡើងវិញ ដើម្បីផ្តល់ការអនុគ្រោះយោគយល់ដល់ប្រជាពលរដ្ឋដែលបានដាក់កម្ចីពីធនាគារ ឬពីមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបន្តថា នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ច្បាស់ជាមិនមានលទ្ធភាពសងត្រឡប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញនោះទេ ដូច្នេះ សូមមីក្រូហិញ្ញវត្ថុទាំងអស់កុំឆ្លៀតយកឱកាសស្ថានភាពនេះ ទៅរិបអូសយកទ្រព្យសម្បត្តិរបស់ពួកគាត់ ឬបង្ខំឱ្យសងភ្លាមៗនោះទេ ដូច្នេះដោយយោងតាមការអំពាវនាវរបស់សម្តេចតេជោ សូមគ្រឹះស្ថានហិរញ្ញវត្ថុមានការយោគយល់ ត្រូវរៀបចំឯកសារផ្តល់កម្ចីឡើងវិញ ដោយផ្តល់ការអនុគ្រោះពន្យាពេលសង និងបន្ធូរបន្ថយអត្រាការប្រាក់ទាបជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់៕

អត្ថបទទាក់ទង