ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលបង្ហាញប្រតិទិនថ្មីសម្រាប់ឆ្នាំ២០២០ ដែលមានការកែសម្រួលថ្ងៃឈប់សម្រាកមួយចំនួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩ ឯកសារ 32

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញតារាងថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០ ដែលថ្ងៃឈប់សម្រាកត្រូវបានកាត់បន្ថយចំនួន ៦ថ្ងៃ នៅសល់ចំនួន​ ២២ថ្ងៃ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ ៤ថ្ងៃ។

យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០២ ខែសីហា បានបង្ហាញថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។ ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។

ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ខាងមុខនេះរួមមាន៖

អត្ថបទទាក់ទង