ខ្មែរប៉ុស្ដិ៍ Close

ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

ទីបំផុតច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រមដែលទើបទទួលបាននៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ។

សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។ ច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចមាននៅក្នុងព្រះរាជក្រម៖

អត្ថបទទាក់ទង