លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យមានការត្រៀមហ្វឹកហាត់កីឡាគ្រប់ប្រភេទចាប់ពីពេលនេះតទៅដើម្បីឈានទៅចាប់យកមេដាយឲ្យបានច្រើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យមានការត្រៀមហ្វឹកហាត់កីឡាគ្រប់ប្រភេទចាប់ពីពេលនេះតទៅ ដើម្បីឈានទៅចាប់យកមេដាយឲ្យបានច្រើន។ ជាមួយគ្នានេះដែរ បណ្តាទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវមានបែងចែកការងារគ្នាក្នុងការផ្សព្វផ្សាយពីការហ្វឹកហាត់ និងការប្រកួតកីឡានីមួយៗដើម្បីកុំអោយដាច់វគ្គប្រកួតនីមួយៗ អោយការទស្សនាពីមហាជនគឺភាពភាពងាយស្រួលក្នុងការប្រកួតកីឡាប្រភេទផ្សេងៗគ្នា។ លោក បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗក្នុងការជំរុញអោយវិស័យកីឡា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ SEA GAME នៅឆ្នាំ២០២៣ ខាងមុខអោយទទួលបាន ជោគជ័យដូចជា៖
១- បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតក្នុងតំបន់នេះ ពិសេសត្រូវធ្វើការកសាងផ្លូវថ្នល់សំខាន់ៗឲ្យបានច្រើនដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលក្នុងតំបន់នេះ។
២- ជំរុញឲ្យមានការត្រៀមហ្វឹកហាត់កីឡាគ្រប់ប្រភេទចាប់ពីពេលនេះតទៅ ដើម្បីឈានទៅចាប់យកមេដាយឲ្យបានច្រើន។ ជាមួយគ្នានេះដែរ បណ្តាទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវមានបែងចែកការងារគ្នាក្នុងការផ្សព្វផ្សាយពីការហ្វឹកហាត់ និងការប្រកួតកីឡានីមួយៗដើម្បីកុំអោយដាច់វគ្គប្រកួតនីមួយៗ អោយការទស្សនាពីមហាជនគឺភាពភាពងាយស្រួលក្នុងការប្រកួតកីឡាប្រភេទផ្សេងៗគ្នា។ ត្រូវមានការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅបរទេសអោយបានច្បាស់លាស់ ប្រកបដោយជំនាញ និងសមត្ថភាពពិតប្រាកដ ដោយយើងត្រូវគិតថាក្នុងនាមយើងធ្វើម្ចាស់ផ្ទះ គឺត្រូវតែមានការទទួលខុសត្រូវខ្លួនឯង ដោយធ្វើយ៉ាងណាអោយទទួលបានកេរ្ត៍ឈ្មោះល្អ ក្រោយពេលបញ្ចប់ Sea Games៕