ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្អាកការប្រកួតពានធំៗចំនួន៤ ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 65
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្អាកការប្រកួតពានធំៗចំនួន៤ ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្អាកការប្រកួតពានធំៗចំនួន៤ ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាកការប្រកួតពានរង្វាន់ចំនួន ៤ ធំៗ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ស្របពេលកម្ពុជា កំពុងប្រឈមនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ។

ពានរង្វាន់ធំៗ ដែលរៀបចំដោយសហព័ន្ធ និងត្រូវបានផ្អាកការប្រកួតបណ្ដោះអាសន្ន រួមមានការប្រកួតលីគទី២ កម្ពុជា ការប្រកួតលីគនាទី ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល និងចុងក្រោយគឺការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០-២០២១ ។

យោងតាមលិខិតរបស់សហព័ន្ធ នៅរសៀលនេះ បានបញ្ជាក់ថា ដោយសារការឆ្លងកូវីដ-១៩ នៅកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញក្នុងរយៈពេលថ្មីៗនេះ ដោយមានការប្រកាសពីក្រសួងសុខាភិបាល និងក្រសួងអប់រំ មន្ដ្រីជំនាញបានធ្វើការពិគ្រោះ រហូតឈានដល់ការសម្រេចផ្អាកការប្រកួតជម្រើសជើងឯកទាំង ៤ ខាងលើតែម្ដង ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា នៃការកំណត់ធ្វើតេស្ដសំណាកលើកទី២ គឺមានអ្នកពាក់ព័ន្ធកើនដល់ ១,១៤០នាក់ ក្នុងនោះមានអ្នកតេស្ដវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣នាក់ បន្ថែមលើអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រី ដែលបានរកឃើញមុនគេ ។ អ្វីដែលពិសេសអង្គរក្សរូបនោះ ធ្លាប់មានទំនាក់ទំនងផ្ទាល់ និងប្រយោលជាមួយកីឡាករ និងបុគ្គលិកសរុបចំនួន ៧នាក់ ក្នុងពហុកីឡដ្ឋានជាតិទៀតផង៕

អត្ថបទទាក់ទង